Saturday, May 20, 2017

តើហនុមានមានអាថកំបាំងអ្វីខ្លះដែលអ្នកមិនដឹង?៚

ហនុមាន ប្រវត្តិមិនច្បាស់លាស់មានចិត្តក្លាហានអង់អាចមុះមុត។ 
ស៊ុនអ៊ូខុសកើតពីថ្មគ្មានឪពុកម្តាយ។ ចំណែកហនុមានកើតពីម្តាយដែលត្រូវបណ្តាសាគេ ជាប់គូថនៅថ្ម ត្រូវគេខ្វេះភ្នែក សោយតែព្រះពាយ។

ហនុមានត្រូវជាកូនរបស់ព្រះឥសូរ កាលព្រះឥសូរក្រឡាខ្លួនជាក្របីមហឹង្សារាជ ហើយព្រះនារាយណ៍ក្រឡាខ្លួនជាក្របីញីតាមរកព្រះឥសូរ ព្រះឥសូរឃើញក្របីញីចាប់ចិត្តប្រតិព័ទ្ធ ក៏បញ្ចេញទឹកកាម តែព្រះនារាយណ៍ក្រឡាខ្លួនដូចដើមវិញ។ ហើយក៏បញ្ជាឲ្យព្រះពាយបក់នាំយកទឹកកាមនោះទៅ។

ហនុមានពេលខ្លះគេសន្មត់ថាជាបុត្រព្រះពាយ ដោយសារព្រះពាយជាអ្នកបក់ផាត់ទឹកកាមព្រះឥសូរចូលក្នុងផ្ទៃនាងស្វាហាយដែលត្រូវជាម្តាយហនុមាន។

ហនុមានត្រូវជាបុត្រព្រះអាទិត្យ ដោយសារនាងស្វាហាយប្រាប់ថាឪពុកឯងនៅលើមេឃគឺវង់ព្រះសូរិយានោះហើយ ហនុមានហោះសំដៅទៅព្រះអាទិត្យ ធ្វើឲ្យព្រះអាទិត្យក្រឡេកឆេះសល់តែរោមជើងមួយ រួចទើបជប់ឲ្យហនុមានរស់ឡើងវិញ ដោយសារហនុមានចាត់ទុកព្រះអាទិត្យជាបិតា ព្រះអាទិត្យបានស្តោះទឹកមាត់៧ដំណក់ កើតជាព្រះអាទិត្យ៧ដួងនៅក្នុងមាត់ មិនខ្លាចនឹងកំដៅដុតមិនឆេះ។

ហនុមានចូលធ្វើជាមេទ័ពព្រះរាម មានងារជាកំផែងពេជ្រ។
ហនុមានបន្លំខ្លួនធ្វើមេទ័ពក្រុងរាពណ៌ (ទសមុខ ទសកណ្ឌ)។
ហនុមានទៅរៀនវិជ្ជាពីគ្រូរបស់ក្រុងរាពណ៌ ហើយបានលួចយកដួងកែវជីវិតក្រុងរាពណ៌ ទើបព្រះរាមអាចថ្លៃងសរសម្លាប់ក្រុងរាពណ៌បាន។

ដោយ: Nokor khmer

No comments:

Post a Comment