អាខឺស (Kirsch) បានទទួលសញ្ញាបត្រអនុបណ្ឌិតកិត្តិយសឯកទេសផ្នែក «ប្រឹក្សាយោបល់រោគចិត្ត» ពីសាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក។ សញ្ញបត្រនេះមិនមែនបានមកដោយ ដោយសារអាខឺសខំរៀនទេ គឺបានមកដោយគ្រាន់តែវាទៅតាមម្ចាស់វាគឺលោក Carlos Mora ទៅរៀនឯកទេសហ្នឹងតែប៉ុណ្ណោះ។
បើរនៅស្រុកខ្មែរវិញ ហ៊ានតែសាកលវិទ្យាល័យណាធ្វើអញ្ជឹង ប្រាកដជាមានឈ្មោះថា«សាកលវិទ្យាល័យឆ្កែ» ជាមិនខាន ហើយមនុស្សមួយចំនួនប្រាកដជាព្រួតគ្នាជេរសាកលវិទ្យាធិការនោះរហូតទាល់តែគ្នារកឆ្អឹងដាក់កោដ្ឋិលែងបាន។ តែបើរអាមេរិកធ្វើអញ្ជឹងវិញ ក្រុមមនុស្សដដែលនោះ គេប្រាកដជាថាអាមេរិករកបាននូវ«របកគំហើញថ្មី» ។ហើយសង្ឃឹមថាជាមួយឯកទេសនេះ អាខឺសនិងមិនក្លាយជា«អនុបណ្ឌិតឆ្កួត»ក្នុងដំណើរជីវិតចុះ។
ចំណែកខ្ញុំវិញមិនដឹងជាមានវាសនាដូចឆ្កែអាមេរិកអត់ទេ ព្រោះអីបានដាក់ពាក្យទៅស្រាជ្រាវនៅសាកលវិទ្យាល័យHarvardមួយរយៈហើយៗ ពេលនេះបានឆ្លងកាត់ដំណាក់កាលទី០១ហើយ តែត្រូវឆ្លងកាត់មួយដំណាក់កាលទៀត ។ យ៉ាងណាសង្ឃឹមថាខ្លួនមានវាសនាមិនចាញ់ អាខឺសចុះ ។
No comments:
Post a Comment