a. កូនដៃខ្លី
កូនដៃខ្លីក្នុងករណីនេះគឺមាន
កម្ពស់មិនដល់ថ្នាំងដៃទីមួយន
ៃម្រាមដៃនាងទេ។ មនុស្សដែលមានកូនដៃខ្លីជាមនុ
ស្សអៀនប្រៀន និងអភិរក្សនិយម ប៉ុន្តែពួកគេរាងកម្សត់បន្តិ
ចព្រោះពុំសូវសម្បូរបងប្អូនស
ាច់ញាតិទេ។ ពួកគេមានក្តីសុបិន និងគោលដៅធំប៉ុនមហាមេឃ ប៉ុន្តែភាគច្រើនខ្លាចមិនហ៊ា
នសម្រេចក្តីសុបិនខ្លួនឯងនោះ
ទេ។ ប្រសិនបើពួកគេហ៊ាន ពួកគេនឹងអ
...ាចសម្រេចបានគ្រប់អ្វីៗដែលពួកគេចង់។ ពួកគេជាមនុស្សពូកែយកចិត្តទុកដាក់ រួសរាយរាក់ទាក់ និងមានបេះដូងចិត្តល្អបរិសុទ្ធ។
b. កូនដៃកម្ពស់មធ្យម
កូនដៃនេះមានកម្ពស់ស្មើថ្នាំងទីមួយនៃម្រាមដៃនាង។ មនុស្សដែលមានកូនដៃបែបនេះមានចរិកលក្ខណៈចាស់ទុំ និងមានទឹកចិត្តនឹងធឹងសម្បើមណាស់ ប៉ុន្តែជួនកាលពួកគេស្អប់ការរំខានណាស់។ ដោយសារហេតុនេះ ទើបមនុស្សជំពូកនេះចិត្តដាច់ខ្លាំងណាស់។
c. កូនដៃវែង
កូនដៃវែងគឺសំដៅលើកូនដៃដែលមានប្រវែងលើសថ្នាំងដៃទី ១ នៃម្រាមដៃនាង។ នេះមានន័យថា មនុស្សបែបនេះមានសន្តានចិត្តល្អ និងពោរពេញដោយទឹកចិត្តអំណរសាទរចំពោះមនុស្សគ្រប់គ្នា។ ពួកគេជាមនុស្សចូលចិត្តស្វែងរកការចាប់អារម្មណ៍ ហើយជាមនុស្សលេចមុខលេចមាត់គ្រប់ព្រឹត្តិការណ៍។ ពួកគេជាមនុស្សមានមន្តស្នេហ៍ បើជាមេដឹកនាំមានគេស្រឡាញ់ចូលចិត្តច្រើន...ហើយមនុស្សគ្រប់គ្នាសុទ្ធតែចង់នៅកៀកកើយ ឬនៅក្បែរខ្លួនមនុស្សប្រភេទនេះ។ ធៀបនឹងមនុស្សម្រាមដៃពីរប្រភេទខាងលើ មនុស្សជំពូកនេះមានទេពកោសល្យល្អជាង ប៉ុន្តែក្នុងជីវិតពិត ពួកគេត្រូវខំប្រឹងធ្វើការទាំងលំបាកដើម្បីបង្ហាញពីទេពកោសល្យទាំងនោះ៕
ដោយ៖ ហ្វូតអ៊ែន
No comments:
Post a Comment