មុនក្បាលខ្មៅអាចរីរាលដាល មានការឈឺចាប់ ហើយពិបាកក្នុងការយកចេញ។មានមនុស្សសជាច្រើនធ្វើការបូមវាចេញ នៅតាមគ្លីនិកកែសម្ផស្សនានា ដោយនឹកស្មានថាវានឹងលែងមានជារៀងរហូត។ការពិតទៅវិធីបែបនេះធ្វើអោយ ស្បែករបស់អ្នកស្ងួត ហើយអាចមានប្រតិកម្មទៅថ្ងៃខាងមុខ។ជាងនេះទៅទៀតវាក៏អាចមានការឈឺចាប់ខ្លះៗដែរ។បើសិនជាសម្បូរមុនក្បាលខ្មៅនៅចុងច្រមុះរបស់អ្នក ហើយអ្នកចង់បំបាត់វាដោយមិនមានការឈឺចាប់នោះ សូមធ្វើណែនាំអ្នកនូវវិធីងាយៗ ដូចខាងក្រោម៖
គ្រឿងផ្សំ៖
• ថ្នាំដុសធ្មេញមានក្លិនជីអង្កាម ២ស្លាបព្រាបាយ
• អំបិល ១ស្លាបព្រាបាយ
• ដុំទឹកកកតូចៗ
វិធីអនុវត្ត៖ ដំបូងអ្នកត្រូវយកបរិមាណនៃគ្រឿងផ្សំខាងលើ លាយបញ្ចូលគ្នារហូតសព្វសាច់។ លាងមុខរបស់អ្នកតែពុំចាំបាច់ជូតអោយស្ងួតនោះទេ។ យកល្បាយដែលលាយហើយលាបនៅលើបរិវេណច្រមុះរបស់អ្នក រឺចង្កាជាដើម។ ទុកវាចោល ៥ទៅ១០នាទី។ អ្នកប្រហែលមានអារម្មណ៍ផ្សាៗបន្តិចតែ កុំបារម្ភព្រោះវានឹងបាត់វិញនៅ ២ទៅ៣នាទីបន្ទាប់។បន្ទាប់ពីទុកចោល ១០នាទីហើយ អ្នកត្រូវយកដៃអ្នកទៅលាងជាមួយទឹក ដើម្បីអោយវាសើម ហើយយកម្រាម ២ របស់អ្នកម៉ាស្សាជារង្វង់ថ្នមៗ នៅបរិវេណដែលអ្នកលាបល្បាយ។ ជាចុងបញ្ចប់សូមលាងសំអាតចេញជាមួយទឹកក្តៅឧណ្ឌៗ ហើយយកទឹកដុំទឹកកកតូចៗញីថ្នមៗ នៅលើស្បែកមុខរបស់អ្នកដើម្បី អោយរន្ធរោមបានបង្រួមជិតវិញ។
ចំណាំ៖ អ្នកមិនត្រូវលាបល្បាយនៅជុំវិញបរិវេណភ្នែកទេ ហើយកុំភ្លេលាងសំអាតចេញបន្ទាប់ពីអនុវត្តន៍ ច្រមុះរបស់អ្នកអាចមានភាពក្រហមបន្ទាប់ពីធ្វើរួច តែវាមិនមែនជាបញ្ហាអីទេសូមមិត្តៗកុំបារម្ហ៕
No comments:
Post a Comment