ជតាយុ ស្តេចបក្សីដែលមានរូបឆោមល្អស្អាត ប្រៀបដូចជានារីពេញវ័យក្រមុំព្រហ្មចារីយ៏៚
ជតាយុ ស្តេចបក្សីដែលមានរូបឆោមល្អស្អាត ប្រៀបដូចជានារីពេញវ័យក្រមុំព្រហ្មចារី។ ដោយមានចិត្តភក្តីនឹងព្រះរាម ជតាយុបានប្រយុទ្ធគ្នាជាមួយក្រុងរាពណ៌ ដើម្បីដណ្តើមយកនាងសីតាមកវិញ នៅពេលដែលក្រុងរាពណ៌ចាប់នាងសីតាទៅក្រុងលង្ការ។
ជាអកុសលក្រុងរាពណ៌បានយកព្រះទំរង់(ចិញ្ចៀន)នាងសីតា គប់ត្រូវស្លាបជតាយុបាក់ធ្លាក់មកដី។ ជតាយុខំទប់ដង្ហើមនៅចាំជួបព្រះរាមដើម្បីប្រាប់ដំណឹង ពីការចាប់ខ្លួនរបស់នាងសីតាទៅព្រះរាម។
ពេលបានជួបព្រះរាម ព្រះរាមសន្យានឹងជប់ឲ្យស្លាបជតាយុដូចដើម ជតាយុសួរទៅព្រះរាមថា តើមានស្លាកស្លាមទេ បើមានស្លាកស្នាមសូម្បីតែបន្តិច ខ្ញុំសុខចិត្តអត់ដង្ហើមឲ្យស្លាប់ចាប់ជាតិជាថ្មី ប្រៀបដូចស្រីក្រមុំសាច់សស្អាតមុខម៉ត់ខៃ តែមានស្លាកស្នាមមួយសសៃនៅលើផ្ទៃមុខនោះ គឺពុំបានឡើយ។
ដោយព្រះរាម ពុំមានលទ្ធភាព ធ្វើឲ្យស្លាបជតាយុបានដូចដើម ជតាយុក៏សម្រេចចិត្តស្លាប់ ចាប់កំណើតជាទេវតាលើមេឃចាំជួយថែរក្សាព្រះរាម ក្នុងដំណើរវាយក្រុងលង្ការ ដើម្បីនាងសីតា។
ជតាយុ បានលេចវត្តមាន ជួយហនុមាន ពេលដែលហនុមានលួចចូលទៅក្រុងលង្ការ ហើយបានជួបពលយក្សដែលនៅឈរចាំយាមទ្វារក្រុង។
C.Nokor khmer
No comments:
Post a Comment