Saturday, May 20, 2017

ស្រឡាញ់ការងារបាន ប៉ុន្តែកុំស្រឡាញ់ក្រុមហ៊ុន៚

គំនិតសម្រាប់បុគ្គលិកដែលកំពុងបំរើការងារប្រចាំ
សម្រាប់ជីវិត ទាំងថ្ងៃ ទាំងយប់អោយក្រុមហ៊ុន
ដោយស្រឡាញ់ក្រុមហ៊ុន ហើយត្រូវការរីកចម្រើន
ប៉ុន្តែបញ្ហា គឺនៅពេលណាឈឺ ឬមានបញ្ហាជីវិតកើតឡើង
ក្រុមហ៊ុន មិនមានតួនាទី នឹងមិនលូកដៃចូលជួយ
ជ្រោមជ្រែងអ្នក ហើយព្រមទាំង នឹងរកមនុស្សថ្មីមក
ជំនួសអ្នកភ្លាមៗ ។ ប៉ុន្តែជាក្រុមគ្រួសារ មនុស្សស្រឡាញ់
និងមិត្តភ័ក្តិដែលនឹងចូលមកជួយជ្រោមជ្រែងដល់អ្នក។

ដូចនោះ យើងទើបចង់ណែនាំអោយអ្នកស្រឡាញ់
ការងាររបស់អ្នកបាន ប៉ុន្តែកុំស្រឡាញ់ក្រុមហ៊ុនដែល
អ្នកធ្វើច្រើនខ្លាំងក្លាពេក

ចូរបែងចែកពេលវេលា ហើយត្រឡប់មកផ្ទះអោយ
ទៀងទាត់ពេលវេលា កុំបោះពេលវេលាពេញមួយជីវិត
អោយជាមួយក្រុមហ៊ុនតែមួយគត់ ព្រោះហេតុផលដូចនេះ៖

១- ការងារ គឺជាអ្វីដែលធ្វើប៉ុនណា ក៏មិនមានថ្ងៃអស់
(Never-ending process) ដល់អ្នកនឹងព្យាយាម
ធ្វើវាឱ្យអស់ទាំងយប់ ស្អែកឡើង អ្នកក៏នឹងត្រូវជួប
ការងារផ្សេងៗទៀត។

២- ការយកចិត្តទុកដាក់លើអតិថិជនឱ្យបានខ្លាំងរបស់
អ្នក ជារឿងដែលល្អសម្រាប់ក្រុមហ៊ុន ប៉ុន្តែការយកចិត្ត
ទុកលើក្រុមគ្រួសារ និងមនុស្សស្រឡាញ់របស់អ្នកក៏
សំខាន់ខ្លាំងដូចគ្នា ហើយមានតែមនុស្សម្នាក់ប៉ុណ្ណោះ
ដែលធ្វើបាន។

៣-នៅពេលដែលអ្នកមានសេចក្តីស្នេហា ឬ មានបញ្ហាជីវិត
ក្រុមហ៊ុន ប្រធាន, CEO, Director ឬ អតិថិជនដែល
ស្រឡាញ់បំផុតរបស់អ្នក មិនបានចាប់អារម្មណ៍ ដែលនឹង
ជួយជ្រោមជ្រែងអ្នកក្នុងរឿងជីវិតផ្ទាល់ខ្លួននោះទេ
ប៉ុន្តែអ្នកដែលជួយបានជានិច្ច គឺក្រុមគ្រួសារ
ហើយនិងមិត្តៗរបស់យើង។

៤- ជីវិត មិនមែនគ្រាន់តែសម្រាប់ការងារ អតិថិជន
ហើយមេកើយប៉ុណ្ណោះទេ ប៉ុន្តែការចូលក្នុងសង្គម
សម្រាក បញ្ចេញកម្លាំងកាយ ក៏ជាផ្នែកមួយយ៉ាង
សំខាន់ក្នុងជីវិតដូចគ្នា កុំបណ្តោយឱ្យជីវិតរបស់អ្នក
ទទេសូន្យ ក្រុមហ៊ុន មិនដែលបានគិត នឹងនៅខាងអ្នក
ក្រៅពីពេលវេលានៅធ្វើការងារអោយហើយ។

៥- ក្រុមហ៊ុន មិនបានមើលមនុស្សដែលធ្វើការងាររហូត
ដល់យប់ជ្រៅថា៖ ជាមនុស្សឧស្សាហ៍ព្យាយាមនោះទេ ប៉ុន្តែ
ក្រុមហ៊ុនមើលមកអ្នក ថា ជាអ្នកបំរើការងារដែលមិន
មានប្រសិទ្ធិភាព មិនអាចធ្វើការងារហើយក្នុងម៉ធ្វើ
ការងារបាន។

៦- ប្រសិនអ្នកមានការងារច្រើន ហើយត្រូវធ្វើរហូតដល់
យប់ជ្រៅៗជាចាំបាច់ ព្រោះធ្វើមិនទាន់ កុំគិតថាក៏ព្រោះ
អ្នកអសមត្ថភាព ប៉ុន្តែក៏ព្រោះមកពីមេកើយរបស
អ្នកប៉ុណ្ណោះដែលអសមត្ថភាពក្នុងការគ្រប់គ្រង។

ពួកយើង ជាមនុស្ស មិនមែនគ្រឿងចក្រ ដូច្នេះក្នុង
ជីវិតរបស់យើង ត្រូវមានអ្វីច្រើនជាងនេះ មិនគ្រាន់តែធ្វើការងារ
ឱ្យសម្រេច ដើម្បីប្រាក់ខែ មួយខែដដែលៗ។
មិនថាអ្នក នឹងធ្វើការងារច្រើនប៉ុណ្ណា នឹងនៅរហូតដល់
យប់ជ្រៅប៉ុណ្ណា នៅពេលដល់ថ្ងៃដែលរាងកាយរបស់
អ្នកថមថយកម្លាំង និងឈឺទៅធ្វើការងារលែងកើត នរណា
ពិតប្រាកដដែលនៅខាងយើង។

ដោយ: សុធី

No comments:

Post a Comment