Sunday, May 21, 2017

ផលប្រយោជន៏រមៀត នឹងសារ​:ប្រយោជន៏របស់វា៚




ផលប្រយោជន៍ខ្លាំងចម្បងគឺៈ រោគរលាកក្រពះ
មហារីកផ្សេងៗ មិនអាចកើតមាន ជាពិសេស
សំរាប់បុរសចំពោះមហារីកក្រពេញប្រូស្តាត ។
សំរាប់ស្រ្តី លេខមួយគឺស្បែកស្អាត និងគ្មាន
កោសិការមហារីក មកនៅក្បែរ ។
តម្រូវការរួមមានៈ
- ក្បាលរមៀត ៥គីឡូ (មិនមែនដៃរមៀត)
- ត្បាលបុក
- កូនកាំបិត
- ស្រោមដៃ
- សំបកដបទឹកសុទ្ធ
ចំណាំៈ ហាមទិញរមៀតនាំចូលពីប្រទេសជិតខាង
ពីព្រោះអាចប្រើថ្នាំគីមីហួសកម្រិត ។ ចូលទិញ
រមៀតកសិករខ្មែរយើង ។
របៀបធ្វើៈ
១) ចិតសំបកក្បាលរមៀតអោយស្អាត
២) លាងទឹកអោយស្អាត
៣) ចិតចំណិតតូចៗ ហើយបុកអោយខ្ទិច (ហាម
លាយទឹក)
៤) ពួតយកទឹក
៥) ចំរោះយកកាកចេញ ហើយច្រក្នុងដបទឹកសុទ្ធ
របៀបទទួលទានៈ
មួយថ្ងៃ មួយដង ពេលព្រឹក ពិសារមុនបាយ ។
ក្រឡុកទឹករមៀតបន្តិចមុនពេលចាក់ពិសារ ។
ពីព្រោះកំណកម្សៅរមៀតនៅខាងបាតដបជា
ឱសថពិសេស ។ ចាក់ចូលកែវ លាយអំបិលបន្តិច
(ហាមលាយស្ករ) ។ កូរអោយសព្វ ហើយពិសារ ។
ចំណាំៈ
១) ពេលពិសារហើយ ហាមហូបទឹក
២) ត្រូវពិសារមុនអាហារពេលព្រឹក ៣០នាទី
ការរក្សាទុកៈ
១) ដាក់នៅគៀនទ្វា ឬទូ នៅកន្លែងល្ងិតបន្តិច
២) ដាក់អោយឆ្ងាយពីដៃក្មេង
អការៈក្រោយពេលទទួលទានៈ
- ចង់ក្អួត តែត្រូវព្យាយាមកុំឲ្យក្អួត
- ភ្នែករាងលឿងបន្តិច តែមិនជាបញ្ហាចោទ
- នោមរាងលឿងបន្តិច វាជារឿងធម្មតា
ដោយ: សេដ្ឋា

No comments:

Post a Comment