Saturday, May 20, 2017

អាថ៏កំបាំងនៃការបែងចែកចក្រវាឡិតាមចន្ទគតិ៚

១ជុំ = ៣៦០ដឺក្រេ = ១០៨ជំហាន = ២៧ផ្ទះ = ១២ឫក្ស = ១៤៤០នាទី = ២៤ម៉ោង = ១ថ្ងៃ

១ផ្ទះ = ៤ជំហាន
២៧ផ្ទះ x ៤ជំហាន = ១០៨ជំហាន = ១ជុំ
១០៨ជំហាន / ២ = ៥៤ជំហាន = ១/២ ជុំ

រយៈពេល៧២ឆ្នាំ ផែនដីមានលំងៀក១ដឺក្រេពីភពផ្កាយទាំងឡាយនៅក្នុងចក្រវាឡិ។ ៧២ឆ្នាំ x ៣៦០ដឺក្រេ = ២៥៩២០ឆ្នាំ វាត្រូវការរយៈពេល២៥៩២០ឆ្នាំ ទើបវិលបានមួយជុំនៃភពផ្កាយទាំងឡាយដែលបានកំណត់ក្នុង១២ឫក្ស។

ប្រទេសមួយចំនួនប្រើលេខ៩១ ធ្វើជាជណ្តើរឡើងប្រាសាទ ពី៤ទិស។
៩១កាំ x ៤ទិស = ៣៦៤ + ១កាំលើគេ = ៣៦៥ថ្ងៃ = ១ឆ្នាំ

រាល់ការសាងសង់ប្រាសាទថ្ម ក្នុងសម័យអតិតកាល គឺគេតែងតែឆ្លុះបញ្ចាំងពី ដំណើរព្រះចន្ទ ដំណើរព្រះអាទិត្យ សូគ្រាស ចន្ទគ្រាស ពេលថ្ងៃ ពេលយប់ ភពផ្កាយ ឫក្សផ្កាយទាំងឡាយដែលមាននៅក្នុងចក្រវាឡិនេះ។

ការរាប់ឫក្ស និង ផ្ទះនានាគឺរាប់តាមដំណើរបញ្ច្រាសទ្រនិចនាឡិកា ដូចជាការដើរទស្សនាប្រាសាទក៏ត្រូវដើរតាមទិសបញ្ច្រាសទ្រនិចនាឡិកា ឬ ការហែប្រទក្សិណជុំវិញអ្វីមួយជាដើម។

ដោយ: nook 

No comments:

Post a Comment